cambodianhouse1920x1139.jpg

យើងស្រឡាញ់កម្ពុជា

 

 
 
 
 

ស្ថាបត្យកម្មបុរាណមិនត្រឹមតែជាមូលហេតុតែម៉្យាង ដែលជម្រុញរាជាណាចក្រយើងឲស្រស់បំព្រងនោះទេ។ ចាប់ពីជួរភ្នំនៅខេត្តមណ្ឌលគិរី ទៅដល់ឈូងសមុទ្រនៅឯជាយឧបទ្វីប កម្ពុជាត្រូវបានគ្របដណ្តប់ដោយ ទេសភាពចម្រុះលាយឡំជាមួយនឹងជីវិតជីវចម្រុះ។

ពេលខ្លះមនុស្សយើងភ្លេចថា ទង្វើប្រចាំថ្ងៃរបស់យើងអាចមានផលអវិជ្ជមានទៅកាន់បរិស្ថានជុំវិញខ្លួន យើង។ យើងប្រថ្នាចង់ផ្តល់ឲពលរដ្ឋទាំងឡាយនូវជម្រើសមួយដែលស័ក្តិសមទៅនឹងអ្វីដែលធម្មជាតិបាន ធ្វើចំពោះយើង។ នេះជាមូលហេតុដែលរុញពួកយើងឲបង្កើតនូវដំណោះស្រាយប្រកបដោយភាពឆ្លាតវៃ ដើម្បីបន្ថយបញ្ហាសម្រាមនៅកម្ពុជា។

 
 

ថង់ផ្លាស្ទិចគ្មានប្រសិទ្ធភាព

 

ថង់ភាគច្រើនត្រូវបានប្រើប្រាស់តិចជាងម្ភៃនាទីសម្រាប់ផ្ទុកទំនេញពីផ្សារទៅផ្ទះ។ ប៉ុន្តែអាយុកាលរបស់ ផ្លាស្ទិចគឺវែងជាងនេះឆ្ងាយណាស់។ ជាការពិតណាស់ ផ្លាស្ទិចត្រូវបានប្រមើលមើលថានឹងមានអាយុកាល រហូតទៅដល់ពី ប្រាំរយឆ្នាំ ទៅ មួយពាន់ឆ្នាំ។ ថង់បែបនេះបង្កើតឡើងពីធនធានដែលមិនអាចកកើត ឡើងវិញ និង បង្កឲមានបញ្ហារាប់មិនអស់ មិនថាវាត្រូវបានបោះចោលនៅតាមផ្លូវ ឫ ទីចាក់សម្រាម៕

 
 
 
 
 

ថង់បរិស្ថានរបស់យើង

ថង់របស់ពួកយើង ត្រូវបានផលិតអំពីដំឡូងមី ដែលជាម៊ើមរុក្ខជាតិដុះគ្របដណ្តប់ផ្ទៃដីអាស៊ីអាគ្នេយ៍។ ដំឡូងមីបន្ថយកម្រិតផ្លាស្ទិចក្នុងថង់ ហើយធ្វើឲថង់បរិស្ថានរបស់យើងបន្ថយមកត្រឹមអាយុប្រាំឆ្នាំទោះបី ជាប្រើក្នុងស្ថានភាព ទឹក, ដី, ឫក៏លុបកប់ជាមួយសម្រាមដទៃក៏ដោយ។

ប៉ុន្តែគ្រាន់តែវាជាថង់បរិស្ថានផលិតពីរុក្ខជាតិ មិនមានន័យថាវាទន់ខ្សោយជាងថង់ផ្លាស្ទិចធម្មតានោះ ទេ។ មិនថាសម្លក្តៅ មិនថាផលិតផលពីផ្សារ ថង់របស់ពួកយើងមានភាពរឹងមាំ និង ស្វិតដូចថង់ផ្លាស្ទិច។

ទំនាក់ទំនងដៃគូរសហការ

 

អ្នកអាចស្វែងរកថង់បរិស្ថានរបស់យើង នៅទីណាមួយក្នុងចំណោមដៃគូរសហការរបស់យើងខ្ញុំ។ ចូលរួម គាំទ្រទាំងអស់គ្នាដើម្បីឲកម្ពុជាស្រស់ស្អាតឡើងវិញ។

 
building-691447.jpg

អំពីយើងខ្ញុំ

 

កើតចេញអំពីការព្រួយបារម្ភអំពីការខូចខាតដែលមនុស្សបានធ្វើចំពោះផែនដីតែមួយរបស់ពួកយើង Cleanbodia ត្រូវបានបង្កើតឡើងដើម្បីរកដំណោះស្រាយជូនប្រទេសកម្ពុជា។ ពួកយើងឃើញជាក់ច្បាស់នូវ សក្តានុពលដែលកម្ពុជាមាន ដែលជាកម្លាំងជម្រុញឲមានការផ្លាស់ផ្តូរមិនត្រឹមទូទាំងអាស៊ីអាគ្នេយ៍ ប៉ុន្តែ ទូទាំងសកលលោកទៀតផង។ គោលការរបស់ពួកយើងគឺធ្វើឲបាននូវការអភិវឌ្ឍន៍បែបវ័យឆ្លាត ថាមវន្ត និង ប្រកបដោយចិរភាពផងដែរ៕

 

Twitter

Instagram